យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់គ្រួសារអតីតយុទ្ធជនទូទាំងខេត្តប៉ៃលិន

អត្ថបទដោយ៖
ធី ដា

ប៉ៃលិន ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់គ្រួសារអតីតយុទ្ធជនទូទាំងខេត្តប៉ៃលិន ដែលប្រព្រឹត្តិទៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអតីតយុទ្ធជន និងជនពិការ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ។

ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ដោយមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជាអ្នកមើលការខុសត្រូវហើយ ពេលនេះ ឯកឧត្តមគ្រាន់តែមកលើកទឹកចិត្តបន្ថែម បន្ទាប់ពីទទួលបាននូវការចាត់តាំអពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញឱ្យប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ជាពិសេសអតីតយុទ្ធជនតែម្តង ដែលសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរខ្វល់ខ្វាយចំពោះអតីយុទ្ធជនយើងគ្រប់គ្នា ។

លើសពីនេះ គ្រាន់តែឮដំណឹងថា មានបញ្ហាកូវីដ-១៩ ភ្លាម សម្តេចបានចាត់ឱ្យឯកឧត្តមផ្ទាល់ ធ្វើយ៉ាងណា ត្រូវរកថ្នាំដោយទាក់ទងខាងសុខាភិបាល ដើម្បីដោះស្រាយបញ្ហានេះឱ្យទាន់ពេលវេលា ។ ឯកឧត្តមបានបន្តទៀតថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការមកទទួលនូវវ៉ាក់ សាំងបង្ការជំងឺកូវីដ ១៩ ដោយសារអតីតយុទ្ធជន ជាកងកម្លាំងប្រដាប់អាវុធ ដែលចូលនិវត្តន៍ ហើយអ្នកខ្លះបានបាត់បង់សមត្ថភាព ខ្លះពិការដៃ ជើង ភ្នែក និងរងរបួស ហើយខ្លះទៀត គ្រួសារពលី និងមរណៈ ដែលសុទ្ធតែជាការចាំបាច់ ត្រូវដោះស្រាយអត្ថិភាពជូនទៅដល់អតីតយុវជនយើងតែម្តង ។ ដូច្នេះ នៅថ្ងៃនេះ ឯកឧត្តម ក៏បានដឹកនាំក្រុមការងារ ដើម្បីពាំនាំនូវការ នឹករលឹកសាកសួរសុខទុក្ខពីសម្តេចទាំងពីរ ជូនដល់បងប្អូនទាំងអស់គ្នា ដោយសម្តេចក៏បានជូនពរដល់អតីតយុទ្ធជនទាំងអស់ ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និង អាយុវែងតរៀងទៅ ។

ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងខេត្តប៉ៃលិន ក្រុមការងារ ក៏នឹងរៀបចំសាងសង់ ផ្ទះជូនអតីតយុទ្ធជន ដែលមានដីតែគ្មានផ្ទះជូននៅពេលក្រោយ តាមរយៈលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសអតីតសមាគមយុទ្ធជនកម្ពុជា តែខណៈពេលនេះ កំពុងជួបបញ្ហាវិបត្តិកូវីដ ១៩ ។ ម្យ៉ាងវិញទៀត យើងទាំងអស់គ្នា ត្រូវតែជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទាំងអស់គ្នា ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner