នេះស្ត្រីជនជាតិខ្មែរអាយុ៥៥ឆ្នាំម្នាក់ស្លាប់ដោយសារកូវីដ១៩ ខណៈអ្នកឆ្លងមួយថ្ងៃដល់ទៅ៥៧៦នាក់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសថា ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២នឹង៥៦នាទីរសៀល មានស្ត្រីជនជាតិខ្មែរអាយុ៥៥ឆ្នាំម្នាក់ទៀតរស់នៅសង្កាត់ព្រែកលាប ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ស្លាប់ដោយសារកូវីដ១៩ ខណៈអ្នកឆ្លងថ្មីកាលពីម្សិលមិញកើនឡើងដល់ទៅ៥៧៦នាក់ ជាអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអស់ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានរបស់កម្ពុជា ដោយជាសះស្បើយត្រឹមតែ៧០នាក់ ។

អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមាន កូវីដ -១៩ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅថ្ងៃទី៣០ ខែមីនា នេះផងដែរ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យ ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម តាំងពីថ្ងៃចូលសម្រាកពេទ្យ ដំបូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាម លក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែល បណ្តាលឱ្យអ្នកជំងឺបានស្លាប់នៅថ្ងៃទី៩ ខែមេសា វេលា ម៉ោង២នឹង៤៦រសៀល ។ ការសន្និដ្ឋានរបស់ ក្រុមគ្រូពេទ្យ ៖ ស្ត្រីខាងលើបានស្លាប់ដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួត សងខាង ដោយសារវីរុស កូ វីដ -១៩ លើអ្នកជំងឺទឹកនោមផ្អែម ។

សូមបញ្ជាក់ថា កម្ពុជាគិតត្រឹមថ្ងៃទី៩មេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៦០៤នាក់ នោះបានព្យាបាលជាសះស្បើយចំនួន១ពាន់៩៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន១ពាន់៥៩១នាក់ និងអ្នកស្លាប់ចំនួន២៥នាក់ហើយ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner