លោក ដូណាល់ ត្រាំ ព្រមានសារជាថ្មីទៀតអំពីគ្រោះថ្នាក់នៃការរាតត្បាតជម្ងឺ COVID-19 អំឡុងខែមករា និងខែកុម្ភៈ ឆ្នាំក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានសាជាថ្មីទៀតអំពីគ្រោះថ្នាក់ដែលបណ្តាលមកពីការរាតត្បាតនៃមេរោគ COVID-19 នៅក្នុងសេចក្តីសង្ខេបស៊ើបការណ៍សម្ងាត់នៅក្នុងខែមករា និងខែកុម្ភៈខាងមុខ នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីកាសែត Washington Post នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

ការព្រមានខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះ តាមពិតប្រទេសចិនអាចបញ្ឈប់វីរុសនេះ កុំឲ្យឆ្លងរាលដាលពាលពេញពិភពលោកបាន ប៉ុន្តែចិនមិនធ្វើ រដ្ឋាភិបាលអាម៉េរិកកំពុងធ្វើការស៊ើបអង្កេតយ៉ាងច្បាស់លាស់ ចំពោះអ្វីដែលបានកើតឡើងនេះ ។ ទន្ទឹមគ្នា លោក ត្រាំ ក៏បានលើកឡើងដែរថា  រដ្ឋាភិបាលរបស់លោកទំនងជានឹងអាចទាមទារសំណងការខូចខាតពីចិនទៀតផង ។

សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣ម៉ឺន៥ពាន់៧៦៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៩ពាន់២៦៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន២ពាន់២៣៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner