អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលជាមួយបងប្អូនរត់ម៉ូតូកង់៣ ផាស់អាប(Pass App)និងអាជីវករលក់ដូរ ជិត២០០នាក់ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មកដល់

អត្ថបទដោយ៖
Kien Sereyvuth

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងថា៖នេះជាការជួបជុំលើកទី២ហើយ រវាងអាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបង ជាមួយនិងបងប្អូនអ្នកប្រកបមុខរបរបើកបរម៉ូតូកង់៣ PassApp ដែលធ្លាប់បានធ្វើកន្លងមកកាលពីឆ្នាំមុន នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងបានមកដល់។ឯកឧត្តមអភិបាលខេត្តបានចាត់ទុកថាការជួបជុំនេះ មិនមានអ្វីក្រៅពីការសាកសួរសុខទុក្ខបងប្អូនដោយផ្សារភ្ជាប់ពីជីវភាពនិងការជួយរំលែកពីការលំបាករបស់បងប្អូន ក្នុងគ្រាដែលវិបត្តិកូវីដ-19នៅតែបន្តរាតត្បាតឆ្លងចូលសហគមន៍ ធ្វើឲ្យស្ថានជីវភាពរស់នៅ និងមុខរបរបងប្អូនយើងជួបនូវការលំបាកដោយសារតែបញ្ហាប្រឈមចំពោះមុខពិសេសជីវភាពប្រចាំថ្ងៃរបស់ប្អូនយើង ដែលតម្រូវឲ្យបងប្អូនយើងមានការអត់ធ្មត់ ពីវិបត្តិកូវី-19ដែលបានធ្វើឲ្យយើងម្នាក់ៗបាត់បង់ឱកាសក្នុងការដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ហើយវិបត្តិកើតឡើងនេះក៏មិនមែនមានតែខេត្តយើង ប្រទេសយើងនោះដែរ តែវាគឺជាវិបត្តិ ជាសកលតែម្តង។

     ការថ្លែងរបស់ឯកឧត្តមអភិបាលខេត្ត បែបនេះ គឺ៖ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនជាកម្មកររត់ម៉ូតូកង់៣និងអាជីវករលក់ដូរ ចំនួន ១៨៨ នាក់ ដោយក្នុងនោះអ្នករត់ម៉ូកង់៣ ចំនួន១០៨នាក់ និងអ្នកលក់ដូរចំនួន៨០នាក់ នៅសួននាគបាញ់ទឹក(ផ្សាររាត្រី)ទីប្រជុំជន ក្រុង-ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី០៩ខែមេសាឆ្នាំ២០២១និងវត្តមានអមដំណើររបស់ឯកឧត្តម អ៊ុយ សុធាវី និង ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ផងដែរ។

      អំណោយដែលចែកជូនបងប្អូនទាំងនោះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ១០គក្រ,ទឹកត្រីមួយយួរ ,និង មី ១ កេស។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំក្រើនរំលឹកដល់បងប្អូន ត្រូវមានការប្រុងប្រយ័ត្នក្នុងការលើកកម្ពស់នូវអនាម័យក្នុងការដឹកភ្ញៀវរបស់ខ្លួន ត្រូវអនុវត្តនូវវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការដឹកភ្ញៀវគេចវេសឆ្លងខេត្តពីខេត្តមួយទៅខេត្តមួយការប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន ពីការឆ្លងនិងចម្លងមេរោគកូវីដ-19។ ត្រូវមានវិអានការអនាម័យជាប្រចាំចៀសវាងការឆ្លង។ហើយអ្វីដែលផ្តោតសំខាន់ ក្នុងការគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំនោះគឺ ៣ ការពារ និង៣កុំ ដែលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ដែលប្រជាពលរដ្ឋយើងត្រូវតែទន្ទេញឲ្យចាំ នុងអនុវត្តឲ្យបានម៉ឺងម៉ាត់ ដោយមិនតនរូវធ្វេសប្រហែស និងមើលរំលងបានឡើយ។ វិធានខាងលើនេះ វាគឺជាបាលីក្នុងការជួយស្រោចស្រង់ នូវអាយុជីវិតយើងម្នាក់ៗឲ្យរួចផុតពីការរាតត្បាតដោយការឆ្លង និងចម្លងពីជម្ងឺឆ្លងកូវីដ-19បាន។ ហើយនៅពេលខាងមុខឆាប់ៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងផ្តល់នូវការចាក់វ៉ាក់សាំងដោតឥតគិតថ្លៃជូនដល់បងប្អូនយើងក្នុងខេត្តបាត់ដំបងផងដែរ ក្រោយពីការផ្តល់និងការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការសាធារណៈរួចរាល់និងជាបន្តបន្ទាប់ហើយនោះ។ដែលគិតត្រឹមថ្ងៃទី០៩ខែមេសានេះ ខេត្តបាត់ដំបង បានធ្វើការចាក់ វ៉ាក់សាំង Cinovac ជូនមន្ត្រីរាជការបានជាង ៥០% ក្នុងចំនួនសរុប ២១.០០០ នាក់ រួចហើយ។

     ឯកឧត្តម ងួន រតនៈ ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មីសូមជួយបីបាច់ថែរក្សាបងប្អូននិងក្រុមគ្រួសារជួបតែសេចក្តីសុខចំរើន គេចចៀសផុតពីជម្ងឺកាចសាហាវរាតត្បាត និងជួបតែសំណាងល្អនិងប្រកបដោយពុទ្ធពរ កុំបីឃ្លាតឡើយ និងត្រូវប្រកាន់ខ្ជាប់នូវវិធានអនុវត្ត ៣ ការពារ និង ៣ កុំ ឲ្យបានដាច់ខាត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner