សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាដល់មន្ត្រីនគរបាល ដែលជួយសង្គ្រោះមនុស្ស ពីការដេញសម្លាប់ដោយពួកបែកថ្នាំញៀន (Video Inside)

មន្ត្រីនគរបាល ដែលបាញ់សម្លាប់ជនសង្ស័យញៀនថ្នាំ កាន់កាំបិតដេញតាមចាក់រួបលោកនោះ បានទទួលការ ឧបត្ថម្ភថវិកា១០លានរៀលពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ប្រាក់ឧបត្ថម្ភដល់មន្ត្រីនគរបាលលោក ភឿង ភិរៈ ដោយសម្តេចប្រធានកាកបាទក្រហមកម្ពុជា ត្រូវគេពណ៌នាថា ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់រូបលោក ។ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកអនុសេនីយ៍ឯក  ភឿន ភិរៈ នោះ និងបានដាស់តឿនសូមបន្តខិតខំបំពេញការងារដើម្បីជីវភាពគ្រួសារ និងជួយបម្រើការងារសន្តិ សុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ។

ករណីបាញ់ប្រហារលើជនសង្ស័យគ្រឿងញៀនដែលកាន់កាំបិតតាមចាក់មន្ត្រីនគរបាល ត្រូវបានបង្ហោះក្នុង បណ្តាញសង្គម និងមានការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជន។ ជនសង្ស័យបែក ថ្នាំញៀនឈ្មោះ អ៊ូ សុផារ៉ាត់ ត្រូវបានមន្ត្រីនគរបាលបាញ់សម្លាប់ ក្នុងហេតុការណ៍មួយកើតឡើងនៅយប់ថ្ងៃទី៦ មេសានៅចំណុចមុខធនាគារ ABA មហាវិថីសហព័ន្ធរុស្ស៊ី, ភូមិចុងថ្នល់ខាងកើត, សង្កាត់ទឹកថ្លា នៃខណ្ឌសែន សុខ រាជធានីភ្នំពេញ។

យោងតាមខ្សែវីដេអូតាមប្រព័ន្ធ កាមេរ៉ាសុវត្ថិភាពបង្ហាញថា ការបាញ់ប្រហារនោះ បាន ស្ថិតក្នុងពេលកំពុង ប្រឈមទល់មុខគ្នាដែលមន្ត្រីនគរបាលបានសម្រេចចិត្តបាញ់ជនកាន់កាំបិត ដែលបំរុងចាក់សម្លាប់រូបលោក។ បើសិនជាលោកមិនបាញ់ការពារខ្លួននោះទេ លោកនឹងអាចមានគ្រោះថ្នាក់ដល់ជីវិតវិញ ដោយសារតែអំពើ កម្រោលរបស់ជនសង្ស័យញៀនថ្នាំដែលកំពុងមានគំនុំនាពេលនោះ។

ហេតុការណ៍ដែលបានកើតឡើងវេលា យប់នោះ ត្រូវគេរាយការណ៍ថា ដោយសារតែការធ្វើអន្តរាគមន៍របស់មន្ត្រីនគរបាលនោះ ជួយសង្គ្រោះ ជីវិតក្មេង ប្រុសម្នាក់ដែលត្រូវបានគេដេញតាមធ្វើបាប។ អន្តរាគមន៍នោះ បាននាំឲ្យជនបែកថ្នាំញៀននោះខឹង នឹងបានទៅ យកកាំបិតដេញតាមចាក់មន្ត្រីនគរបាលដែលមានកាំភ្លើងនៅនឹងចង្កេះ។ ការផ្ទុះអាវុធ៣គ្រាប់ដើម្បីការ ពារខ្លួន ក្នុងពេលកំពុងប្រឈមហេតុការណ៍គ្រោះថ្នាក់នោះ បាននាំឲ្យជនបែកថ្នាំញៀន រងរបួសនិងបាត់បង់ជីវិតក្រោយ មក។ ក្រោយហេតុការណ៍បាញ់សម្លាប់នោះមក អនុសេនីយ៍ឯកនគរបាលនោះ ត្រូវបានគេបញ្ជួនមកតុលាការ ប៉ុន្តែក្រោយការពិនិត្យហេតុការណ៍ពាក់ព័ន្ធរួចនោះមក អយ្យការសាលាដំបូងរាជធានី កាលពីថ្ងៃទី៨មេសា បានសម្រេចដោះលែងមន្ត្រីនគរបាលនោះឲ្យមានសេរីភាព។

https://www.youtube.com/watch?v=hqljUjPenT0
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner