ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៥២៤ករណី និងការស្លាប់ថ្មីមានចំនួន៥២៨នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីចំនួន៥៧៦ ករណី ដែលសុទ្ធតែជាករណីឆ្លងចូលក្នុងសហគមន៍ទាំងអស់។ កម្ពុជាមិនមានករណីបាត់បង់ជីវិតទេ ក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះ។ ការឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី៩មេសា មានចំនួន ៣ពាន់៦០៤ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួនសារុប១ពាន់៩៨៤នាក់ រួមទាំង ការព្យាបាល ជាសះស្បើយ៧០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមានប្រទេសចំនួន៨ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, ប្រុយណេ, មីយ៉ាន់ម៉ា, ប្រុយណេ និងវៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤ប្រទេស គឺប្រ ទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ និងប្រទេសម៉ាឡេស៊ី។

https://www.youtube.com/watch?v=1l7DGZV1G_E
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner