ពិធីបុណ្យចូលឆ្នាំខ្មែរនៅរាជធានីភ្នំពេញ នឹងមិនមានសង្ក្រានវត្តភ្នំ និងសង្ក្រានតាមបណ្តាខណ្ឌឡើយ (Video Inside)

ពិធីចូលឆ្នាំខ្មែរ៣ថ្ងៃខាងមុខនេះ ក្នុងរាជធានីភ្នំពេញ នឹងមិនមានការធ្វើពិធីសង្ក្រានវត្តភ្នំនិងពិធីសង្ក្រានតាមខណ្ឌ ទាំង១៤ដូចបណ្តាឆ្នាំកន្លងមកនោះឡើយ។ ពិធីចូលឆ្នាំខ្មែរខែមេសានេះទៀត នឹងមិនអនុញ្ញាតឲ្យមានកម្មវិធីរាំ ច្រៀងកំសាន្តក្នុងលក្ខណៈមនុស្សជួបជុំអ៊ូអរច្រើននោះផងដែរដោយសារតែបារម្ភនឹងជម្ងឺឆ្លងរាតត្បាតកូវីដ១៩។

ទន្ទឹមនឹងការរឹតបន្តឹងនេះទៀត រាជរដ្ឋាភិបាលនៅបានចេញសេចក្តីសម្រេចមួយហាមឃាត់ការធ្វើដំណើរ និងការ បិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសថែមទៀតរយៈពេល១៤ថ្ងៃ។ យោងតាមសេចក្តីសម្រេចនេះ ការធ្វើដំណើរឆ្លងកាត់, ចេញចូលពីខេត្តមួយទៅខេត្តមួយនឹងត្រូវបិទចាប់ពីថ្ងៃទី៧មេសារហូតដល់ថ្ងៃទី២០មេសា។ តើពិធីបុណ្យចូលឆ្នាំនាពេលខាងមុខនេះ នឹងមានការប៉ះពាល់ដែរឬទេចំពោះវត្តអារាមនានា?

https://www.youtube.com/watch?v=DcZoSqIbTfg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner