ជនសង្ស័យចំនួន១០នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីលួច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខបានបញ្ជូន ជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធនឹងករណីលួច ទៅកាន់តុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា  ជនសង្ស័យទាំង១០នាក់ ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងរួចហើយ។

ជនសង្ស័យ ទាំង១០នាក់ ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង៕ ដោយ៖ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner