ឃាតកម្នាក់ដែលប៉ងរំលោភហេីយវាយ និងចាក់សម្លាប់ស្ត្រីម្នាក់ស្លាប់ក្នុងបន្ទប់ជួលក្នុងខណ្ឌមានជ័យ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនបានហេីយ
ភ្នំពេញ៖ ឃាតកដែលជាជនដៃដល់ប៉ងរំលោភស្រ្តីម្នាក់ ហេីយបានវាយ និងចាក់សម្លាប់ កាលពីវេលាម៉ោង៧ និង២០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានហេីយ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា៖ បន្ទាប់ពីទទួលដំណឹងថា មាននារីម្នាក់ត្រូវគេសម្លាប់ ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួលស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នោះហើយ និងមានការបញ្ជាពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបាន ស្រាវជ្រាវក្តោបមុខសញ្ញានេះ តាមរយៈដឹកនាំកម្លាំងជំនាញ ប្រមាញ់ គ្រប់រូបភាពនៃការងារជំនាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យជាឃាតក បានតែម្តង។
លោកអធិការបានប្រាប់ថា៖ ស្ត្រីជាជនរងគ្រោះមាន ឈ្មោះ ស៊ាត ស៊ន អាយុ ២៨ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយនារីរងគ្រោះខាងលើរូបនេះ គឺត្រូវបានជនដៃដល់វាយ និងយកកាំបិតចាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងរូបភាពស្រាតអស់ផ្នែកខាងក្រោម៕ ដោយ៖ ជីម ភារ៉ា