រំលោភកូនស្រី៩ដង រហូតមានកូនទើបបែកធ្លាយហើយក៏ត្រូវចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ ជនសង្ស័យជាឪពុកបង្កើតត្រូវបានឃាត់ខ្លួន ក្រោយពេលដែលជនសង្ស័យរូបនោះបានធ្វើការរំលោភសេពសន្ថវៈ លើកូនស្រីបង្កើតខ្លួនឯងជាច្រើនដងរហូតមានផ្ទៃពោះ ទើបបែកធ្លាយ ហើយក៏ត្រូវបាន ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់។ ករណីរំលោភសេពសន្ទវៈនេះ ត្រូវបាន ជនសង្ស័យជាឪពុក សារភាពថាខ្លួនពិតជាបានរំលោភលើកូនស្រីខ្លួនឯងដែលមានអាយុទើបតែ១៦ឆ្នាំនោះពិតប្រាកដមែន។ ការរំលោភកូនស្រីខ្លួនឯងលើកទីមួយគឺចាប់ផ្ដើមនៅក្នុងខែតុលាឆ្នាំ២០១៩ និងជាបន្តបន្ទាប់រហូតដល់ទៅ៩ដង។

លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានបញ្ជាក់អំពីសកម្មភាពរំលោភ នៅព្រឹកថ្ងៃទី២៩មេសានេះថា ជនសង្ស័យជាឪពុក បានធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯងនៅលើផ្ទះពេលយប់ ពេលម្ដាយមិននៅ ដោយឡើងទៅខ្ទប់មាត់ រួចធ្វើការរំលោភ និងបន្តគំរាមលើកូនស្រីនោះថានឹងសម្លាប់ចោល បើសិនជា ហ៊ានប្រាប់ទៅម្ដាយ ឬបងរបស់ខ្លួន។

លោកបញ្ជាក់អំពីសំដីជនសង្ស័យថាការរំលោភរបស់ជនសង្ស័យទៅលើជនរងគ្រោះគឺ ប្រព្រឹត្តនៅលើផ្ទះរបស់ខ្លួនឯង ចំនួន០៣លើក និងបន្តទៅរំលោភ នៅឯខ្ទមចាំស្រែចំនួន០៦លើកទៀត។ រហូតកូនស្រីមានផ្ទៃពោះក៏ចាប់ផ្ដើមមានការសួរនាំពីម្ដាយក៏ដូចជាសាច់ញាតិ ហើយកូនស្រីបានសារភាពថាត្រូវឪពុកបង្កើតរំលោភរហូតមានផ្ទៃពោះ ពេលនោះហើយដែលម្ដាយក៏សម្រេចប្ដឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនឪពុក តែម្ដងទៅ។

សូមជម្រាបថា ករណីឪពុកបង្កើត រំលោភកូនបង្កើតខ្លួនឯង រហូតមានផ្ទៃពោះនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការនៅរសៀលថ្ងៃទី២៨មេសា២០២០ម្សិលមិញ។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ ដែលរំលោភកូនបង្កេីតខ្លួនឯងត្រូវបាននគបាលស្រុកកោះញែក​ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០នៅភូមិណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បន្ទាប់ពីមានប្រជាពលរដ្ឋ​បានមករាយការណ៍ដល់កម្លាំងប៉ុស្ដិ៍នគរបាលណងឃីលឹក ថាមានករណី ឪពុកបង្កើតរំលោភកូនបង្កើតខ្លួនឯងធ្វើអោយមានផ្ទៃពោះ។​

ជនសង្ស័យដែលជាឪពុកឈ្មោះ សិង សៃ អាយុ ៤២ឆ្នាំ មុខរបរ កសិករ និងជនរងគ្រោះឈ្មោះ សៃ​ ធុយ ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ សូមបញ្ជាក់ថាកូនក្នុងផ្ទៃរបស់ជនរងគ្រោះ ជាមួយជីតា ដែលមានអាយុក្នុងផ្ទៃទើបតែ០៧ខែ បានកើតមកហើយនៅក្នុងកំឡុងខែមេសានេះ៕ធ.ដ

ដោយ៖សាតចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner