ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រើប្រាស់កម្លាំងជាង១ពាន់នាក់ ដើម្បីចេញប្រតិបត្តិការរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាធធានីភ្នំពេញ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រើប្រាស់កម្លាំងជាង០១ពាន់នាក់ ដើម្បីចេញប្រតិបត្តិការអនុវត្តន៍រឹតបន្តឹងស្តីពីច្បាប់ចរាចរណ៍ ផ្លូវគោកដែលគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងរាជធានីភ្នំពេញរហូតដល់ទៅ៤៧គោលដៅ អនុវត្តន៍ទាំងយប់ទាំងថ្ងៃ ដើម្បីសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍។ គ្រាដែលនៅក្នុងរាជធានីភ្នំពេញត្រូវគេមើលឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងជាបន្តបន្ទាប់ បណ្តាលឱ្យបាត់បង់ជីវិតមនុស្សជារៀងរាល់ថ្ងៃ។

ក្នុងកិច្ចការងារដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក៏បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់នគរបាលចរាចររាជធានីភ្នំពេញ ដែលជាអ្នកអនុវត្តន៍ច្បាប់ ដើម្បីចុះអនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ មានតម្លាភាព ប្រសិទ្ធភាព និងគ្មានការយោគយល់ ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិតំណាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កិច្ចប្រជុំនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានមានប្រសាសន៍ណែនាំដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកខាងមុខនេះត្រូវបំពេញភារៈកិច្ចឱ្យបានច្បាស់លាស់ឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

ជាពិសេសត្រូវមានសីលធម៌ អាកបក្បកិរិយាសមរម្យ និងមិនធ្វើអ្វីខុសច្បាប់ និងវិន័យរបស់នគរបាលជាតិនោះឡើយ។
ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក៏បានមានប្រសាសន៍លើកឡើងថាដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក និងកាត់បន្ថយអ្នកស្លាប់អ្នករងរបួស គឺមានតែវិធានការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតែមួយប៉ុណ្ណោះ។ អនុក្រឹត្យលេខ៣៩ស្តីការផាកពិន័យអន្តការណ៍ ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកធ្ងន់ធ្ងរគឺ សំដៅឱ្យអ្នកប្រើប្រាស់ផ្លូវទូទៅមានស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់។

ពីព្រោះថាអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាពលរដ្ឋមានក្តីកង្វល់ជាខ្លាំង ដោយសារតែអត្រាគ្រោះថ្នាក់បានកើតឡើងបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសមានការកើនឡើង។
ពាក់ព័ន្ធនឹងការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ នៅពេលខាងមុខនេះផងដែរ ស្នងការរងទទួលផែនការងារចរាចរណ៍ឧត្តម សេនីយ៍ទោ ចេវ ហាក់ បានធ្វើសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីឆន្ទៈ និងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ដោយសារតែបញ្ហាអត្រាគ្រោះថ្នាក់ចរាចរណ៍ មានសភាពធ្ងន់ធ្ងរណាស់គ្រាន់តែនៅក្នុងខែមេសានេះរយៈពេល២៧ថ្ងៃប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សស្លាប់១៩នាក់។

លោកឧត្តមសេនីយ៍ស្នងការរងឱ្យដឹងទៀតថា ការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បានជោគជ័យគឺ ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ សូមបញ្ជាក់ថាការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍​ផ្លូវគោកនេះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍រង និងផាកពិន័យទឹកប្រាក់ពី៣ដងដល់ទៅ៥ដងទៅតាមបទល្មើស។ការផាកពិន័យគឺ មិនធ្វើនៅកន្លែងអនុវត្តន៍នោះឡើយបញ្ជូនយានយន្តល្មើសទៅកន្លែងធ្វើការរបស់សមត្ថកិច្ចនៅជិតបំផុត និងរក្សាទុក០៣ថ្ងៃទើបឱ្យម្ចាស់ចូលខ្លួនទៅបង់ប្រាក់ពិន័យតាមផ្លូវច្បាប់៕ធ.ដ

សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner