ពលរដ្ឋខ្មែរ នឹងត្រូវស្នាក់នៅទីកន្លែងកំណត់ដោយប្រធានស្ថានីយ៍ចត្តាឡីស័ក រយៈពេល១៤ ចំណាត់ការនេះធ្វើតាមវិធានការណ៍របស់រដ្ឋាភិបាលជប៉ុន ដើម្បីប្រឆាំងជំងឺ COVID-19
ភ្នំពេញ៖ អ្នកដំណើរទាំងអស់ដែលចូលប្រទេសជប៉ុន (រួមទាំងនិស្សិត និងកម្មសិក្សាការីខ្មែរដែលបានទៅកម្ពុជាមួយរយៈ) នឹងត្រូវស្នាក់នៅទីកន្លែងកំណត់ដោយប្រធានស្ថានីយ៍ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយជៀសវាងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ រួមមាន យន្ដហោះ រថភ្លើង រថយន្ដក្រុង និងតាក់ស៊ី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ស្តីពីវិធានការមួយចំនួនរបស់រដ្ឋាភិបាលជប៉ុន ដែលបន្ដរឹតត្បិតជនបរទេសចូលប្រទេសនេះ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ COVID-19។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានបន្ថែមទៀតថា វិធានការទាំងពីរខាងលើនេះ នឹងត្រូវអនុវត្តរហូតដល់ចុងខែឧសភា ឆ្នាំ២០២០៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។