តំបន់ផ្លូវជាតិលេខ៥ ក្លាយជាមេដែកឆក់ចិត្តអ្នកអភិវឌ្ឍន៍ឱ្យសម្លឹងមើលទីផ្សារសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ
ខេត្តកំពង់ឆ្នាំង៖ បើនិយាយពីផ្លូវជាតិលេខ៥ អ្វីដែលគ្រប់គ្នានឹកឃើញមុនគេនោះគឺ ភ្នំឧដុង្គ ព្រោះមិនមែនត្រឹមតែជាទីសក្ការៈបូជានោះទេ តែក៏ជារមណីដ្ឋានមួយកន្លែងផងដែរ សម្រាប់បងប្អូនដែលមកពីតាមបណ្តា-ក្រុងធ្វើការសម្រាកលំហែកាយ និងបរិភោគអាហារដ៏ឆ្ងុយឆ្ញាញ់ដែលជាស្នាដៃផ្ទាល់របស់អ្នកស្រុកនៅទីនោះបានធ្វើការដាក់លក់ ។
មួយវិញទៀត ចំពោះផ្លូវជាតិលេខ៥នេះផងដែរ ជាផ្លូវជាតិមួយដែលមានព្រំប្រទល់ខេត្តចំនួន០៣ ជាប់គ្នា ដោយខាងត្បូងជាខេត្តកណ្តាល ខាងលិចជាខេត្តកំពង់ស្ពឺ និងខាងជើងជាខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នភាពផ្លូវជាតិមួយនេះកំពុងតែមានការជួសជុល និងសាងសង់ឡើងវិញដើម្បីឱ្យផ្លូវជាតិមួយខ្សែនេះក្លាយទៅជាផ្លូវអាស៊ានហាយវេលេខ១ ដែលមានប្រវែងវែងជាងគេក្នុងប្រទេសកម្ពុជា ។ ដោយ សារតែបែបនេះ ទើបធ្វើឱ្យអ្នកអភិវឌ្ឍន៍នានាបានទៅបោះទុនវិនិយោគទៅលើគម្រោងពុះដីឡូតិ៍ក៏ដូចជាគម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យជាច្រើន ។ សព្វថ្ងៃនេះ គ្រប់គ្នាបានដឹងហើយថា នៅតាមបណ្តោយផ្លូវជាតិលេខ៥នេះ កំពុងតែមានការបើកលក់នូវគម្រោងដីឡូតិ៍ និងគម្រោងលំនៅដ្ឋានយ៉ាងហូរហែ ក៏ព្រោះតែអ្នកអភិវឌ្ឍន៍បានសម្លឹងឃើញនូវសក្តានុពលទាំងអស់នេះ ។
ទន្ទឹមគ្នាផងដែរ ក៏មានគម្រោងលំនៅដ្ឋានមួយកន្លែងដែលមានឈ្មោះថា បុរី ជេ អ ភី ផ្សារត្រាច (Borey JRP) ជាគម្រោងបុរីស្របច្បាប់១០០% នឹងផ្តោតលើគុណភាពជាចំបង ដែលស្ថិតនៅឃុំលង្វែក ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង ប៉ុន្តែទីតាំងបុរីនេះគឺមានចំណាយត្រឹមតែ៥គ.ម ពីផ្សារឧត្តុង្គ និងចុះពីផ្លូវជាតិលេខ៥ ចំងាយត្រឹមតែ៤០០ម៉ែត្រតែប៉ុណ្ណោះ ។ ហើយ បុរី ជេ អ ភី ផ្សារត្រាច ក៏កំពុងតែបើលក់នូវគម្រោងរបស់ខ្លួនផងដែរ ។ ដោយគម្រោងលំនៅដ្ឋានមួយនេះ បានសាងសង់ឡើងលើផ្ទៃដី៤ហិកតាកន្លះ នឹងនៅក្នុងគម្រោងនេះមានផ្ទះចំនួន២ប្រភេទ ដោយមួយប្រភេទជាផ្ទះវីឡាកូនកាត់បែបថៃ និងមួយប្រភេទទៀតជាផ្ទះវីឡាទោល ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានទាំងសួនច្បារ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ដែលពោរពេញទៅដោយផាកសុភាព ។ បើក្រឡេកមើលនៅជុំវិញគម្រោងនេះវិញ គឺហ៊ុមព័ន្ធទៅដោយរោងចក្រ សហគ្រាស ផ្សារ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមនានា មិនត្រឹមតែប៉ុណ្ណោះ ក៏មានធនាគារ និង ទូ ATM ជាច្រើននៅតំបន់នោះផងដែរ ៕