សម្ដេចតេជោ៖ រដ្ឋជួយបង់ទឹកភ្លើង ជំនួស និងផ្តល់ថវិកាមួយចំនួនជូនគ្រួសារសព និងអ្នកជំងឺ កូវីដ-១៩ និងដាក់បទបញ្ជាថា វ៉ាកសាំង គឺជាវ៉ាក់សាំងកាតព្វកិច្ច សម្រាប់មន្ត្រីរាជការ

អត្ថបទដោយ៖
ធី ដា

នៅក្នុងសារពិសេសផ្សព្វផ្សាយនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសពីការអន្តរាគមន៍ជួយរបស់រាជរដ្ឋាភិបាលក្នុងពេលលំបាក ដោយគ្រួសារសពអ្នកជំងឺកូវីដ-១៩ រដ្ឋបង់ជំនួសថ្លៃទឹកភ្លើង ០៥ខែ និង ០៣ខែ សម្រាប់គ្រួសារដែលមានសមាជិកឆ្លងកូវីដ-១៩។ គ្រួសារកំពុងចត្តាឡីស័កតំបន់ Lockdown រដ្ឋជូន ៣០ម៉ឺនរៀល និងថ្លៃទឹកភ្លើង ០២ខែ និងគ្រឿងឧបភោគបរិភោគមួយចំនួនថែមទៀត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាថា វ៉ាក់សាំងសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ គឺជាវ៉ាក់សាំងកាតព្វកិច្ច»។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner