ទស្សនាប្រវត្តិខ្លះៗ ក្នុងជំនួប El Clasico រវាងក្លឹបយក្ស២ នៅ La Liga នាយប់នេះ

ក្លឹបស្តេចសរ Real Madrid នឹងត្រូវជួបជាមួយ ក្លឹប Barcelona ក្នុងសប្ដាហ៍ទី៣០ នៃពានរង្វាន់ La Liga ក្នុងជំនួប El Clasico នៅកីឡដ្ឋាន Alfredo Di Stefano នាម៉ោង២:០០ នាទី រំលងអាធ្រាត្រ ។


យើងទៅមើលប្រវត្តិជួបគ្នា១០ប្រកួតចុងក្រោយ ក្លឹបស្តេចសរ Real Madrid ឈ្នះតែ៣ប្រកួត ស្មើរ៣ និងចាញ់៤ ។ ប្រកួតចុងក្រោយរដូវកាលឆ្នាំ២០២០-២០២១ ក្លឹប Real Madrid ឈ្នះ ៣ទល់១ ។ ចំណែកឯកីឡាករវិញ ក្លឹបស្តេសរ នឹងត្រូវអវត្តមានខ្សែបម្រើប្រយុទ្ធ Eden Hazard ដោយមិនទាន់ជាពីរបួសបាន នៅឡើយទេ និងប្រធានក្រុម Sergio Ramos ។

ឯក្លឹប Barcelona ខ្សែការពារកណ្ដាល Gerard Pique ត្រូវបានលោក Ronald Koeman ដាក់ក្នុងបញ្ជីឈ្មោះ ត្រៀមប៉ះជាមួយ Real តែកីឡាករ Philippe Coutinho , Ansu Fati និង Neto អវត្តមានដោយសាររបួស ។
សូមបញ្ជាក់ថា បន្ទាប់ពីជំនួប El Clasico ក្លឹប Real Madrid ត្រូវបន្តជួប ក្លឹប Liverpool នៅកីឡដ្ឋាន Anfield ក្នុងក្របខណ្ឌ Champions League ជើងទី២ វគ្គ៨ក្រុមចុងក្រោយ ដោយជើងទី១ ក្លឹប Real Madrid ឈ្នះ ៣ទល់១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner