ក្លឹប៣ធំៗ នៅ Serie A កំពុងចាប់អារម្មណ៍កីឡករ Jorginho របស់តោខៀវ


ក្លឹប៣ធំៗ នៅ Serie A កំពុងចាប់អារម្មណ៍កីឡាករ Jorginho នេះបើយោងតាមភ្នាក់ងាររបស់កីឡាកររូបនេះ លោក Joao Santos ក្នុងនោះមានក្លឹប Juventus, Inter Milan និង A C Milan ។ អតីតកីឡាករក្លឹប Napoli ត្រូវបានក្រុមតោខៀវ Chelsea ទិញក្នុងតម្លាំខ្លួន ៥០លានផោន ពីក្លឹប Napoli កាលពីខែកក្កដា ឆ្នាំ២០១៨ ។


ភ្នាក់ងាររបស់ Jorginho បានអះអាងថា ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានគេបង្ហើបថានឹងវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ គឺនៅ Serie A នារដូវក្តៅនេះ ។


សូមបញ្ជាក់ថា រដូវកាលឆ្នាំ២០២១នេះ Jorginho ទើបតែលេងបាន២១ប្រកួត រកបាន ៦គ្រាប់ បញ្ជូនបាល់ម្តង ។ ខ្សែបំរើប្រយុទ្ធរូបនេះ ចូលរួមជាមួយក្លឹបតោខៀវ Chelsea ក្នុងខែកក្កដា ឆ្នាំ២០១៨ កិច្ចសន្យារយៈពេល៥ឆ្នាំ ក្រោមការដឹកនាំរបស់លោក Maurizio Sarri ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner