ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បន្តផ្តល់វិទ្យុទាក់ទងដល់មេភូមិ និងប្រជាការពារក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម

កំពង់ចាម៖ ឆ្លើយតបតាមសំណើរបស់លោកប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ចុះជួយសង្កាត់វាលវង់ ដឹកនាំដោយលោក សំ ពិសិដ្ឋ អនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់វាលវង់ តំណាងលោក ទូច ឆៃ ប្រធានក្រុមការងារចុះជួយសង្កាត់ អមដោយអនុប្រធាន រួមនឹងសមាជិកក្រុមការងារចុះជួយសង្កាត់វាលវង់ បាននាំយក វិទ្យុទាក់ទង និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ដល់ជូនដល់មេភូមិទូទាំងសង្កាត់វាលវង់ រួមនិងប្រជាការពារ ដើម្បីយកទៅប្រើប្រាស់ក្នុងការពង្រឹង និងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីភាពសុខសាន្តរបស់ប្រជាជនយើង។

សូមជម្រាបថា  កាលពីខែកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា លោកក៏បានផ្ដល់នូវវិទ្យុទាក់ទង និងថវិកាមួយចំនួន ដល់គណបក្សមូលដ្ឋានសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ រួមនឹងប្រជាការពារផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner