សម្តេចតេជោ ហ៊ុន សែន ចាត់ប្រធានបទ «សន្តិភាព និងការងារសមរម្យ» ក្នុងឱកាសខួបលើកទី១៣៤ ទិវាពលកម្មអន្តរជាតិ ថា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃសារវន្តជាសកល និងជា ពិសេសសម្រាប់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ។

យោងតាមសារលិខិត ដែលទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កម្ពុជា តែងតែរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនាកម្មករ អន្តរជាតិ ចាប់តាំងពីឆ្នាំ១៩៧៩ មកម្លេះ។ ខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាព និងការងារសមរម្យ» ។

បើយោងតាមសារលិខិត សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ប្រធានបទ «សន្តិភាព និងការងារសមរម្យ» នេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃសារវន្តជាសកល និងជា ពិសេសសម្រាប់កម្ពុជា ដែលធ្លាប់ទទួលការញាំញីដោយសង្គ្រាម បំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្ស ពីព្រោះមានតែការរក្សាបានសន្តិភាពទេ ទើបមានការអភិវឌ្ឍ និងការបង្កើតការងារសមរម្យ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner