មុនចូលឆ្នាំប៉ុន្មានថ្ងៃ វណ្ណដាទម្លាក់១បទ«Queen Bee»ធ្វើឲ្យហ្វេនផ្ទុះចម្ងល់គ្រប់គ្នា

អត្ថបទដោយ៖
AMS

នៅចាំទេ? ឆ្នាំមុន វណ្ណដា មានចម្រៀងមួយបទចំណងជើងថា « ស្រណោះ​ » មុនពេលចូលឆ្នាំខ្មែរមកដល់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុងប្រទេសនិងក្រៅប្រទេស។ សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុន តារារ៉េបមាឌល្អិតរូបនេះ មិនធ្វើឲ្យហ្វេនខកចិត្ត មុនចូលឆ្នាំប៉ុន្មានថ្ងៃ ក៏បានទម្លាក់មួយបទ « Queen Bee » ផ្ទុះការគាំទ្រជាងមុនទ្វេរដង រហូតដល់មានការ Comment រាប់ម៉ឺន​ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក និង Youtube​ ។

« Queen Bee » ឬ « នារីជឿនលឿន » មិនទាន់បាន៣ថ្ងៃស្រួលបួលផង ទទួលបានការចូលមើលលើ Youtube ចំនួន ១លាន viewsគិតត្រឹមថ្ងៃទី ១២ ខែ មេសា ព្រឹកនេះ ខណៈដែលការចែកចាយលើហ្វេសបុកផេករបស់ វណ្ណដា មានដល់ទៅ 2ម៉ឺន9ពាន់ Shares និងអ្នក Like 9ម៉ឺន4ពាន់ នាក់។ នេះបង្ហាញថា សន្ទុះនៃការគាំទ្រពិតជាមិនធម្មតា ទៅលើសិល្បករវ័យក្មេងរូបនេះ។ មានចំណុចពិសេសអ្វីខ្លះ បានជាបទនេះទទួលបានការគាំទ្រខ្លាំងបែបនេះ?

ចំណុចពិសេសទី ១ គឺលាយបញ្ចូលគ្នារវាងតន្រ្ដីសម័យថ្មី និងបុរាណចូលគ្នាក្នុងបទតែមួយ មិនសូវខុសគ្នាឆ្ងាយពី បទ « Time To Rise » ប៉ុន្មាននោះ បានបង្កើតជាអារម្មណ៍ថ្មីមួយដល់អ្នកស្ដាប់ គឺចង្វាក់ចេញពី ឧបករណ៍តន្រ្ដីសម័យបុរាណដូចជា ស្គរធំ ខ្លុយ រនាត និងឆឹងជាដើម។ លើកមកចំៗ វណ្ណដា ក៏បានរំលេចតាមទំនុកច្រៀងដែរថា លោកជាសិល្បករមួយរូប តែងមានគំនិតថែរក្សារភ្លេងបុរាណខ្មែរ។ នេះជាចំណុចពិសេសមួយ ដែលរំលឹកដល់យុវវ័យខ្មែរទាំងអស់ ចេះរៀបបង្កើតអ្វីថ្មី ឈរលើប្រវត្តិសាស្រ្តតន្រ្ដីដូនតារបស់ខ្លួន។

ចំណុចទី ២ «នារីជឿនលឿន» វណ្ណដា ក៏បាន Shout out ទៅលើ Queen Bees: itssofia.k, mad.angie, aylinecvejic boromey.mong, sophaream, kalianetea, adana_titipidorham, sopthekacti, morm.vandy, aug8_nich ដែលសុទ្ធតែជាស្រីស្អាត និងជាអ្នកគាំទ្រលោក វណ្ណដា បញ្ជូលនៅក្នុងវីដេអូរបស់គាត់ ធ្វើឲ្យហ្វេនមួយចំនួន ទទួលបានពាក្យថ្មី និងឆ្ងល់ថា អ្វីទៅជា ” Queen Bee ” ដែល វណ្ណដា បានលើកឡើងនោះ។ យ៉ាងណាក៏ដោយ វណ្ណដា មិនទាន់បានទម្លាយចំណុចនេះ​ទៅដល់ហ្វេនទាំងអស់គ្នានៅឡើយទេ។

យ៉ាងណាក៏ដោយ តើប្រិយមិត្ត AMS Infotainment បានស្តាប់បទថ្មីនេះហើយឬនៅ?

VANNDA – QUEEN BEE – នារីជឿនលឿន (Lyrics Video)

អត្ថបទ ៖ Jewels Bee

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner