ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពល: ប្រធាន នាយកដ្ឋាន បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានណែនាំឲ្យកងកម្លាំងចូល រួម ចាក់វ៉ាក់សាំង ទាំងអស់គ្នា

អត្ថបទដោយ៖
Kien Sereyvuth

កំពត៖​ ប្រធាន នាយកដ្ឋាន នគរបាល ការពារព្រំ ដែនទឹក បានមានប្រសាសន៍ថា កងកម្លាំ ងយើងទាំងអស់គ្នា ត្រូវតែបន្តចាក់វ៉ាក់ សាំង ឲ្យបានគ្រប់គ្នា ដើម្បី ចូលរួមការពារជំងឺកូវីដ19 ប្រសាសន៍នេះ បានថ្លែងក្នុងពិធី អញ្ជើញចុះ សួរសុខទុក្ខ និងសំណា ល ជាមួយកងកម្លាំង ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី នៅព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២១ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពល: ប្រធាន នាយកដ្ឋាន នគរបាលការ ពារព្រំដែនទឹក តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧ ត្តម សន្តិបណ្ឌិត នេតសាវឿន អគ្គស្នង ការ នគរបាលជាតិ បានអញ្ជើញចុះសួរ សុខទុក្ខ កងកម្លាំង ក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះដល់កងកម្លាំង វរសេនាតូចនគរបាល ការពារ ព្រំដែនទឹលេខ ២៤១(ប្រចាំខេត្តកំពត និង វរសេនាតូច នគរបាលការ ពារព្រំដែនទឹកលេខ ៤៣០ ប្រចាំខេត្តកែប ។

ក្នុងពិធីចុះសួរសុខទុក្ខ កងកម្លាំងឯកឧត្តម ក៍បានពាំនាំនូវ គ្រឿងឧបភោគ បរិភោគ ចែកជូនកម្លាំង ទាំងពីរវរ: មានដូចជា៖ អង្ករ ១០ បាវ,មី ១០កេះ,ត្រីខ ៦កេះ(ធំ),អាល់កុល ២កា ន,ទឹកសុទ្ធ ៤០កេះ,ទឹកក្រូច ៤០ កេះ, ម៉ា ស់ ១កេះធំ,ស្រោមដៃពេទ្យ ១០ ប្រអប់ និង ថវិកា ក្នុងមួយវរ:ចំនួន ២,០ ០០,០០ ០រៀល(ពីលានរៀល) វិធីនេះធ្វើនៅទីបញ្ជាការវរតូច ២៤១ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ត កំពត។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនី យ៍ឯក ទូច ពល: បានពាំនាំការផ្តាំផ្ញើរ ការ សាកសួរសុខទុក្ខ ពីណាក់ សម្ដេច អគ្គម ហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេ ច កិតិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនតែង តែ គិតគូរពីសុខទុក្ខ ដល់ការ រស់នៅរបស់កងកម្លាំង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ បានណែនាំឲ្យកម្លាំង នៅក្រោមឱវាទទាំងអស់ យ្រូវតែបន្ត ចាក់វ៉ាក់សាំង ការ ពារជំងឺ covid 19 អោយបានទាំងអ ស់គ្នា ហើយយើងកុំភ្លេច ពេលធ្វើដំណើរទៅណាមកណា ត្រូវតែពាក់ម៉ាស បាញ់អាកុល ឲ្យបានគ្រប់គ្នា តាមកែណែនាំរបស់ ក្រសួងសុខាភិបាល ៣កុំ ៣ការ ពារ។អ៊ួង វុឹង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner