មកដល់ត្រឹមថ្ងៃទី១១ខែមេសាការចាក់វ៉ាក់សាំងស៊ីណូរ៉ាក់ ជូនបងប្អូនកម្មករ-និយោជិត បានជាង៣៦០០០នាក់

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាគិតរហូតមកដល់ថ្ងៃទី១១ខែមេសានេះការចាក់វ៉ាក់សាំងស៊ីណូរ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួនសរុប ៣៦ ២១៧នាក់ (បរទេសចំនួន ១ ៦៣៧នាក់)ហើយ។

          បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃនេះបានឱ្យដឹងថា ៖អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៧ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ក-លទ្ធផលក្នុងថ្ងៃទី១១ ខែមេសា

-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៨ ៦៩៣នាក់ (បរទេសចំនួន ៥១នាក់ ចាក់បានចំនួន ៨ ៣៧២នាក់ (បរទេសចំនួន ៥១នាក់) )

– គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៣២១នាក់ (បរទេសចំនួន ០នាក់)។

ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ

-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៣៧ ៦២៦នាក់ (បរទេសចំនួន ១ ៦៥៧នាក់ )

-ចាក់បានចំនួន ៣៦ ២១៧នាក់ (បរទេសចំនួន ១ ៦៣៧នាក់)

– គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១ ៤០៩នាក់ (បរទេសចំនួន ២០នាក់)។

    សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់បន្ថែមថា អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner