អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី១លាន បានទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥លានរៀល ពីសម្តេចតេជោ ហ៊ុន សែន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោក ប៉ាន់ សុវណ្ណរិទ្ធ ដែលជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី១លាន បានទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥លានរៀល ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកថវិកាចំនួន ៥លានរៀល ដែលជាប្រាក់រង្វាន់ចាក់វ៉ាក់សាំងកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកទៅប្រគល់ជូន លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ ជា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ។

គួររំលឹកថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក ។ ចំណែកឯអ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩ ទី១លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner