ឥណ្ឌាហាមនាំចេញថ្នាំប្រឆាំងវីរុស Remdesivir នៅពេលតម្រូវការក្នុងស្រុកស្ទុះឡើងខ្លាំង ដោយសារករណីឆ្លង Covid-19 ថ្មីៗកើនឡើងយ៉ាងគំហុក

ឥណ្ឌា៖ ឥណ្ឌាបានហាមការនាំចេញឱសថប្រឆាំងវីរុស រ៉េមដេស៊ីវា (Remdesivir) និង សារធាតុផ្សំរបស់វា នៅពេលតម្រូវការក្នុងស្រុកស្ទុះឡើងខ្លាំង ដោយសារតែការកើនឡើងករណីឆ្លងជំងឺ Covid-19 ថ្មីៗ ដែលជាហេតុនាំអោយកន្លែងខ្លះនៅឥណ្ឌាខ្វះឱសថ ។

ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមឃាត់ការនាំចេញឱសថប្រឆាំងវីរុស រ៉េមដេស៊ីវា រហូតទាល់តែស្ថានភាពបានប្រសើរឡើង ខណៈដែលរោងចក្រផលិតថ្នាំនេះ ត្រូវបានស្នើអោយបង្កើនការផ្គត់ផ្គង់ ។ ប្រទេសឥណ្ឌាដែលគេដឹងថា ជាទីតាំងពិភពផលិតឱសថនោះ ក៏បានផ្អាកនាំចេញវ៉ាក់សាំងបង្ការជំងឺ Covid-19 ផងដែរ ដោយសារតែកំណើនតំរូវការក្នុងស្រុក ។ ក្រុមហ៊ុនឥណ្ឌាចំនួន៧បានការអនុញ្ញាតអោយចែកចាយក្នុងស្រុក និងនាំចេញឱសថប្រឆាំងវីរុស រ៉េមដេស៊ីវា ពីក្រុមហ៊ុនអាមេរិក ជីលីង (Gilead Sciences) ទៅកាន់ប្រទេសជាង១០០ ។

គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក (WHO) កាលពីចុងឆ្នាំមុន បានផ្តល់អនុសាសន៍មានលក្ខខណ្ឌប្រឆាំងនឹងការប្រើថ្នាំ រ៉េមដេស៊ីវា លើអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ដោយហេតុថា មិនមានភស្តុតាងបញ្ជាក់ថា វាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 នោះទេ តែទោះជាយ៉ាងណា ប្រទេសជាច្រើន រួមទាំងឥណ្ឌានៅបន្តប្រើវា ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner