ក្លឹបសេះបង្កង់ Juventus គ្រោងលក់កីឡាករ ៦រូប ដើម្បីទិញកីឡាករខ្លះមកវិញ

ក្លិបសេះបង្កង់ Juventus បានត្រៀមលក់កីឡាករ៦រូប ដោយសារក្លិបកំពុងតែជួបនូវវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្នុងស្ថានភាពការរីករាលដាល នៃវីរុសកូវីដ-១៩ ម្យ៉ាងទៀតប្រមូលថវិកាខ្លះៗទិញកីឡាករមកវិញផងដែរ ។


យោងតាមរបាយការណ៍ពីកាសែតដ៏ល្បីរបស់ប្រទេសអ៊ីតាលីមួយ បានឱ្យដឹងថា កីឡាករទាំង៦នាក់នោះមានកីឡាករ Weston McKennie , Aron Ramsey , Alex Sandro , Merih Demiral , Federico Bernardeschi និង Adrien Rabiot ក្នុងបញ្ជីលក់ចេញរបស់ក្លិប សង្ឃឹមថានឹងទទួលបានចំណូលយ៉ាងហោចណាស់ ៨៥ លានផោន ។


គួរបញ្ជាក់ថា ប្រសិនបើប្រមូលបានថវិកាពីការលក់កីឡាករទាំង៦នាក់នេះ ក្លិបសេះបង្កង់ Juventus គ្រោងនាំយកកីឡាករ Paul Pogba របស់ Man Utd និងកីឡាករមួយចំនួនទៀតផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner