ក្រសួងអប់រំស្នើសុំសហព័ន្ធកីឡាជាតិ ផ្តល់កម្មវិធីប្រកួតអន្តរជាតិ សម្រាប់ឆ្នាំ២០២២

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកកិច្ចការកីឡាបានស្នើសុំឲ្យសហព័ន្ធកីឡាជាតិនានាផ្តល់កម្មវិធីប្រកួតអន្តរជាតិរបស់សហព័ន្ធជាតិនីមួយៗ សម្រាប់ឆ្នាំ២០២២ខាងមុខ ដោយបញ្ជូនមកនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

ការផ្តល់កម្មវិធីប្រកួតអន្តរជាតិ នៅកម្ពុជាជាមុនបែបនេះ គឺដើម្បីឲ្យក្រសួងអប់រំបានរៀបចំផែនការសកម្មភាព ផែនការថវិកា និងប្រតិទិនការងារសម្រាប់ឆ្នាំ២០២២ខាងមុខ ដើម្បីអនុវត្តបានប្រកបដោយភាពរលូន និងទទួលបានជោគជ័យវ។

នេះ គឺដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិវបានរៀបចំការប្រកួតជើងឯកលក្ខណៈអន្តរជាតិ ក្នុងគោលបំណងវាស់ស្ទង់គុណផលបច្ចេកទេសកីឡាករ កីឡាការិនី និងផ្តល់ឱកាសដល់មន្ត្រីអាជ្ញាកណ្តាល ចៅក្រមវបានអនុវត្តការប្រកួតផ្ទាល់ និងដើម្បីឲ្យទទួលបានបទពិសោធន៍ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះកម្រិតអន្តរជាតិ ឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner