ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះយកសំណាកអាជីវករ និងប្រជាពលរដ្ឋ នៅផ្សារចាស់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA កំពុងយកសំណាក់អាជីវករ និងប្រជាពលរដ្ឋ នៅក្នុងផ្សារចាស់ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក សុខ ពេញ វុធ អភិបាលខណ្ឌដូនពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ បានប្រាប់បណ្តាញព័ត៌មានថា នៅព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌ បានបិទបណ្តោះអាសន្ន (Lock down) ទីរួមផ្សារចាស់ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីយកសំណាកអ្នកដែល ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ។ ជុំវិញព្រឹកការណ៍២០កុម្ភៈនេះ អាជ្ញាធរក៏បានបិទផ្សារអូរឫស្សី និងទីតាំងមួយចំនួនទៀត នៅភ្នំពេញផងដែរ ដើម្បីកុំឲ្យជំងឺនេះ រីករាលដាលទៅទីតាំងផ្សេងទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៤,៥១៥នាក់ ក្នុងនោះករណីសហគមន៍កើនដល់ ៣,៩៨២នាក់។ ចំពោះអ្នកជំងឺ ដែលបានជាសះស្បើយមានចំនួន ២,២៦៨នាក់ ខណៈអ្នកជំងឺ ៣០នាក់ បានស្លាប់៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner