រដ្ឋបាលខេត្តបាត់ដំបងបិទផ្សារចំនួន៨នៅក្នុងក្រុងរយៈពេល៧ថ្ងៃដើម្បីការពារការឆ្លងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី១២មេសានេះ បានប្រកាសបិទផ្នែកខាងក្នុងផ្សារ ឬតួផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបងជាបណ្ដោះអាសន្ន។ ផ្សារទាំង៨រួមមាន ផ្សារធំបាត់ដំបង ឬផ្សារណាត់, ផ្សារបឹងឈូក, ផ្សារ១៣មករា, ផ្សារអប្សរាផ្សារលើ, ផ្សាររោងល្ខោន, ផ្សារវត្តលៀប, ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ។

ប៉ុន្តែផ្សារទាំងនោះ ត្រូវបានអនុញ្ញាតឲ្យល់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រូ សាច់ គ្រឿងឧបភោគបរិភោគដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយត្រូវអនុវត្តនូវវិធានការសុខាភិបាលក្នុងការរក្សាគម្លាតសង្គម គម្លាតបុគ្គល ពាក់ម៉ាស និងលាងដៃ។ រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ការបិទខាងក្នុងផ្សារនោះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០មេសាឆ្នាំ២០២១។ ការបិទនោះ ត្រូវគេបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner