លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ ឯកឧត្តម ប៉ិច បូឡែន និងឯកឧត្តម ហុង លីម ដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

អត្ថបទដោយ៖
ហេង វណ្ណា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល ម៉ាសចំនួន២ម៉ឺន អាល់កុល ២០កាន មីម៉ាម៉ា ៣០កេសធំ ត្រីខ១០កេសធំ និងថវិកា៤លានរៀល ដែលជាអំណោយរបស់ អំណោយ ឯកឧត្តម ប៉ិច បូឡែន និងឯកឧត្តម ហុង លីម ទីប្រឹក្សាក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នារសៀលថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

លោកជំទាវបានថ្លែងថា នៅពេលនេះយើង ពិតជាត្រូវការម៉ាស់ និងសម្ភារៈទាំងអស់នេះ ដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងធ្វើចក្តាឡីស័ក ជូនដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធក្នុងអំឡុងពេលបំពេញការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។

លោកជំទាវថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីចូលរួមកាត់ផ្តាច់នូវការចម្លង ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

លោកជំទាវជូនពរឲ្យសប្បុរសជនទាំងអស់ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ជាពិសេស សូមទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម តាមប្រោសព្រំបីបាច់ថែរក្សាកុំបីឃ្លៀងឃ្លាតឡើយ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner