អាជ្ញាធររាជធានីភ្នំពេញ បង្ហាញផែនទី ទីតាំងដែលត្រូវបានបិទខ្ទប់​ក្នុងភូមិសាស្ដ្រខណ្ឌចំនួន៣

អត្ថបទដោយ៖
ជា សេឌី

អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានបង្ហាញផែនទីទីតាំងដែលត្រូវបានបិទខ្ទប់ (LockDown) ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋតាមដាន។

ទីតាំងដែលត្រូវបានបិទខ្ទប់នោះរួមមាន៖

១,      ខណ្ឌសែនសុខ៖ ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម
២,      ខណ្ឌមានជ័យ៖ ភូមិទាំងអស់ នៃសង្កាត់ស្ទឹងមានជ័យទី១, ភូមិទាំងអស់ នៃសង្កាត់ស្ទឹងមានជ័យទី២, ភូមិទ្រា៤ ភូមិដំណាក់ធំ២ ភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣
៣,      ខណ្ឌពោធិ៍សែនជ័យ៖ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងជើង ភូមិប៉ប្រកខាងត្បូង ភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១, ភូមិចំការឪឡឹក២ នៃសង្កាត់កាកាបទី២, ភូមិត្រពាំងថ្លឹង២ ភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១។

ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ អំឡុងពេលបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីតាំងសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner