ថៃ៖ ផ្ទុះកូវីដ១៩រលកទី៣ ដល់ថ្នាក់យោធាជួយរៀបចំគ្រែ​ព្យាបាល​​ជាង​៥​ពាន់​គ្រែ​ ទូទាំងប្រទេស

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ថៃ​បាន​រៀបចំ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​ដោយមាន​គ្រែ​អ្នកជំងឺ​ជាង​៥​ពាន់​គ្រែ នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ដែល​រលក​ទី​២​នៃ​ជំងឺ​នេះ​បាន​ផ្ទុះ​នៅ​ទូទាំង​ប្រទេស​ថៃ​។​

​ក្រសួង​បាន​រៀបចំ​គ្រែ​ព្យាបាល​នៅ​បាងកក​ ​និង​ក្នុង​ទីតាំង​ផ្សេងៗ​ទៀត​ក្នុង​ក្រុង​សរុប​៣​១​៩​៥​គ្រែ​ ​ខណៈ​ដែល​នៅ​តាម​បណ្តា​ខេត្ត​មាន​ប្រមាណ​២​០​០​០​គ្រែ​ទៀត​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​ឧត្តមសេនីយ៍​ Kon​g​cheep​ ​Tan​t​raw​an​i​c​h​ ​នា​ថ្ងៃចន្ទ​ ​ទី​១​២​ ​មេសា​ ​២​០​២​១​នេះ​។​

​លោក​បន្ថែម​ទៀត​ថា​ ​កងទ័ព​​បាន​រៀបចំ​ជា​មន្ទីរពេទ្យ​១​២​កន្លែង​ ​ដោយមាន​គ្រែ​ព្យាបាល​អ្នកជំងឺ​សរុប​២​២​០​០​គ្រែ​ ​នៅ​តាម​អង្គភាព​របស់​ខ្លួន​ទូទាំង​ប្រទេស​។​ ​ជាមួយគ្នា​នេះ​ ​ទ័ព​ជើងទឹក​បាន​រៀបចំ​៧​២​៦​គ្រែ​ ​ក្នុង​ខេត្ត​ C​h​on​bur​i​ ​និង​ខេត្ត​ ​Chant​h​a​bur​i​ ​ខណៈ​ដែល​កងក​ទ័ពអាកាស​ក៏បាន​រៀបចំ​មន្ទីរពេទ្យ​មួយ​ ​នៅ​ខេត្ត​ N​a​k​h​on ​Path​o​m​ ​អាច​ផ្ទុក​គ្រែ​១​០​០​គ្រែ​។​

​អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ប្រកាស​ពី​ករណី​ឆ្លង​ថ្មី​ចំនួន​៩​៨​៥​ករណី​ទៀត​ ​នា​ថ្ងៃចន្ទ​នេះ​ ​ជា​ចំនួន​ឆ្លង​ដ៏​ច្រើន​បំផុត​មិនធ្លាប់​មាននៅ​ប្រទេស​ថៃ​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​។​ ​រលក​កូ​វី​ដ​ថ្មី​បាន​កើតឡើង​ ​កាលពី​ចុងខែ​មីនា​ ​ហើយ​បាន​ចាប់ផ្តើម​រាលដាល​ទូទាំង​ប្រទេស​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner