គិតត្រឹមថ្ងៃទី១២នេះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កម្មករ-និយោជិត បាន៥១៨៣៣នាក់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថារយៈពេល៦ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី៧-១២ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈបានសរុបចំនួន ៥១ ៨៣៣នាក់។

បើតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថា ៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវី៥-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៣ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ១០ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ក-លទ្ធផលក្នុងថ្ងៃទី១២ ខែមេសា

-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៦ ០៦៧នាក់ (បរទេសចំនួន ៤៣៩នាក់)

– ចាក់បានចំនួន ១៥ ៦១៦នាក់ (បរទេសចំនួន ៤៣៩នាក់ )

-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៥១នាក់ (បរទេសចំនួន ០នាក់ )។

ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ

-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៥៣ ៦៩៣នាក់ (បរទេសចំនួន ២ ០៩៦នាក់)

-ចាក់បានចំនួន ៥១ ៨៣៣នាក់ (បរទេសចំនួន ២ ០៧៦នាក់)

  -ក្រុមគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១ ៨៦០នាក់ (បរទេសចំនួន ២០នាក់ )។

ក្រសួងការងារបានឱ្យដឹងក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដែរថា៖អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាម រោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕ ដោយ៖ដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner