ការឆ្លងជំងឺកូវីដ១៩ បានរាលដាលដល់ផ្សារម៉ាក្រូ (Video Inside)

ការឆ្លងកូវីដ១៩ បានរាលដាលដល់ផ្សារម៉ាក្រូ រាជធានីភ្នំពេញហើយ នៅថ្ងៃទី១២មេសានេះ។ អនុគណៈកម្មការ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានជូនដំណឹងនៅលើបណ្តាញសង្គម Facebook ថ្ងៃនេះថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានទៅផ្សារទំនើបម៉ាក្រូ នៅវេលា ម៉ោង២រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១កន្លងទៅ។

អនុគណៈកម្មការ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវ អ្នកធ្វើដំណើរចេញចូលផ្សារទំនើបម៉ាក្រូថ្ងៃទី៤មេសា ត្រូវប្រញាប់ទៅផ្តល់សំណាកនិងការធ្វើតេស្ត ប្រសិនបើ មានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាក ដកដង្ហើម។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់ អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

https://www.youtube.com/watch?v=aLQu6RiOKpk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner