ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់៣ពាន់៩៨២ (Video Inside)

រាជធានីភ្នំពេញ នៅតែជាចំនុចឆ្លងខ្លាំងជាងគេក្នុងសហគមន៍ជាដដែល ក្នុងចំណោមការឆ្លងសារុបចំនួន២៧៧ ករណី ក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់៣ពាន់៩៨២នាក់ហើយ។

យោងតាមក្រសួងសុខាភិបាល ចំនួនមនុស្សដែលឆ្លងច្រើនក្នុងសហគមន៍ ក្រៅពីខេត្តរាជធានីភ្នំពេញចំនួន២០៤ករណី, ខេត្តស្វាយរៀង មានចំនួន៤៣ករណី, ខេត្តកណ្តាល ចំនួន២៣ករណី, ខេត្តពោធិ៍សាត់ ចំនួន៣ករណី, ខេត្តព្រៃវែង ចំនួន២ករណី, ខេត្តតាកែវ ១ករណី, និងខេត្តព្រះសីហនុ ចំនួន១ករណី។ ការក្នុងឆ្លងសហគមន៍នៅថ្ងៃនេះមានលើជនជាតិខ្មែរចំនួន២៦៩នាក់, លើជនជាតិចិន ចំនួន៧នាក់, និងវៀតណាម១នាក់។

គិតចាប់តាំងពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក ខេត្តនិងរាជធានីដែលរងការ ឆ្លងចូលក្នុងសហគមន៍ មានចំនួន១៩ខេត្តនិងរាជធានីហើយ ក្នុងនោះរួមមានភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះ សីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្តបាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង,ខេត្តពោធិ៍សាត់, និងខេត្តប៉ៃលិន។

https://www.youtube.com/watch?v=PwZGVfuhysw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner