ខេត្តក្រចេះ រកឃើញករណីឆ្លងកូវីដ១៩ ជាលើកដំបូង (Video Inside)

រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ការរកឃើញជាលើកដំបូងនូវមនុស្សឆ្លងកូវីដ១៩ម្នាក់ រស់នៅក្នុងភូមិវាលបីចក្រីហេង, ឃុំគ្រញូងសែនជ័យ នៃស្រុកស្នួល។

យោងតាមសេចក្តីជួនដំណឹងថ្ងៃនេះ ស្ត្រីអាយុ២៩ឆ្នាំឈ្មោះ ជុំ ចន្ធី ដែលមានវិជ្ជមានកូវីដ១៩ គឺជាកម្មការីនីនៃរោងចក្រឌិនហាន់ ដែលទើបបានធ្វើដំណើរវិលត្រឡប់ពីរាជធានី ភ្នំពេញមកខេត្តក្រចេះវិញកាលពីថ្ងៃទី៣មេសា។ រោងចក្រ ឌីន ហាន់ គឺជារោងចក្រកាត់ដេរមួយដែលគេបានរក ឃើញមានកម្មករឆ្លងកូវីដ១៩ជាង៦០០នាក់កាលពីសប្តាហ៍មុន។

រដ្ឋបាលខេត្តក្រចេះ បានថ្លែងថា ក្រោយព័ត៌មានដែលមានការផ្ទុះឡើងនូវករណីឆ្លងកូវីដ១៩ក្នុងរោងចក្រនោះមក អាជ្ញាធរ បានបញ្ជួនស្ត្រីជាកម្មករនោះទៅ មន្ទីរពេទ្យស្នួល។ សេចក្តីរាយការណ៍បន្តថានៅថ្ងៃទី៩មេសា ស្ត្រីឈ្មោះ ជុំ ចន្ធី មានអាការៈក្តៅខ្លួន ក្អកនិងឈឺ បំពង់ក។ ក្រោយមន្ត្រីជំនាញសុខាភិបាលបានពិនិត្យមក ស្ត្រីឈ្មោះជុំចន្ធីនោះ មានវិជ្ជមានកូវីដ១៩ ដែលនាំឲ្យ ស្ត្រីក្នុងស្រុកស្នួលនោះ បានក្លាយជាមនុស្សដំបូងគេបំផុតដែលបានឆ្លងកូវីដ១៩ក្នុងខេត្តក្រចេះពាក់ព័ន្ធនឹងព្រឹត្តិ ការណ៍សហគមន៍២០កុម្ភៈ។

ខេត្តក្រចេះ គឺជាខេត្តនិងរាជធានីទី២០ហើយ ដែលមានករណីឆ្លងកូវីដ១៩ក្នុងសហគមន៍។ រដ្ឋបាលខេត្តក្រចេះ បានអំពាវនាវដល់ពលរដ្ឋដែលបានជាប់ពាក់ព័ន្ធជាមួយនឹងស្ត្រីឆ្លងកូវីដ១៩នេះ សូម ទៅជួបគ្រូពេទ្យដើម្បីការធ្វើតេស្តនិងការធ្វើចត្តាឡីស័ក។

https://www.youtube.com/watch?v=Oc8k7EbMYUY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner