ម៉ាឡេស៊ី​សម្រេច​ចាក់​វ៉ាក់សាំងស៊ី​ណូ​វ៉ា​ក់ លើ​អ្នកមាន​វ័យ​៦​០​ឆ្នាំ​ឡើង​ហើយ ​

ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ដែល​មាន​អាយុ​៦​០​ឆ្នាំ​ ​និង​លើស​៦​០​ឆ្នាំ​នឹង​ត្រូវ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​បាន​ ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១​៩​ ​មេសា​តទៅ​ ​ស្ថិត​ក្រោម​ដំណាក់​ទី​២​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ម៉ាឡេស៊ី​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ ​សម្របសម្រួល​ការងារ​ចាក់​វ៉ាក់សាំង​ ​លោក​ K​hairy​ ​Jam​a​l​u​d​din​ ​នា​ថ្ងៃ​ទី​១​២ ​មេសា​ ​២​០​២​១​នេះ​។​

​លោក​ថា​ ​គណៈកម្មការ​ពិសេស​ទទួលបន្ទុក​ការ​ចាក់​វ៉ាក់សាំង​របស់​ម៉ាឡេស៊ី​បាន​សម្រេច​ចិត្ត​បែប​នេះ​ ​ក្រោយពេល​បាន​ឈាន​ដល់​ការពិចារណា​លើ​ទិន្នន័យ​ចុងក្រោយ​និង​ទិន្នន័យ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​បាន​បង្ហាញ​ថា​ ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធិភាព​សម្រាប់​មនុស្ស​វ័យ​៦​០​ឆ្នាំ​ ​និង​ ​លើស​៦​០​ឆ្នាំ​។

លោក​រដ្ឋមន្ត្រី​ដែល​ក៏​ជា​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​បាន​លើកឡើង​ថា​ ​បណ្តា​ប្រទេស​ដែល​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​លើ​ក្រុម​មនុស្ស​មាន​វ័យ​៦​០​ឆ្នាំ​ឡើង​លើ​ ​រួម​មាន​ ​តួ​ក​គី​ ​មាន​១​១​លាន​នាក់​ ​ប្រេស៊ីល​ច្រើនជាង​៧​លាន​នាក់​ ​ហើយ​ឈី​លី​មាន​ច្រើនជាង​៣​លាន​នាក់​។​

បើ​តាម​លោក​រដ្ឋមន្ត្រី​ ​ម៉ាឡេស៊ី​មាន​អ្នក​ចុះឈ្មោះ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ប​ង្កា​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៨​លាន​៥​សែន​នាក់​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner