ការចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១ បានជាង១លាននាក់, ដូសទី២ បាន២៦៧,៩៨០ (Video Inside)

ចំនួនមនុស្ស ដែលបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចដូសទី១ បានជាងមួយលាននាក់ហើយ។ កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃទី១០កុម្ភៈឆ្នាំ ២០២១ ដែលវ៉ាក់សាំងទាំងនោះមានបីប្រភេទគឺ វ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់,និងវ៉ាក់សាំង AstraZeneca ។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១១មេសា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន៧៧ម៉ឺន៩ពាន់៨២៦នាក់ និងការចាក់ ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១៤ម៉ឺន៣ពាន់៦៩៦នាក់។ ពីខាងក្រសួងការពារជាតិនោះ វិញ ចំនួន កងកម្លាំងប្រដាប់អាវុធដែលបានចាក់ដូសទីមួយ បានកើនដល់២៣ម៉ឺន៨ពាន់៧៧៩នាក់ និងចំនួនកងកម្លាំង ដែលបានចាក់ដូសលើកទី២ចំនួន ១២ម៉ឺន៤ពាន់២៨៤នាក់។

បើគិតសរុបអ្នកទទួលការចាក់ដូសលើកទី១នៅ ទូទាំងប្រទេសគិតត្រឹមថ្ងៃទី១១មេសា ទាំងស៊ីវិលនិងយោធា មានចំនួន១លាន១ម៉ឺន៨ពាន់៦០៥នាក់។ ចំណែក ការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សរុប២៦ម៉ឺន៧ពាន់៩៨០នាក់។

https://www.youtube.com/watch?v=LuRuD1tmplQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner