សម្តេចនាយករដ្ឋមន្ត្រី បើកកកាយល្បិចកល មេខ្លោងក្រុមឧទ្ទាម ជុំវិញការបំបែរយុទ្ធសាស្ត្រចាក់វ៉ាក់សាំង (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបើកកកាយល្បិចកលពិសពុលរបស់មេខ្លោងក្រុមឧទ្ទាមក្រៅច្បាប់ជុំវិញការ ផ្លាស់ប្តូរយុទ្ធសាស្ត្រដែលធ្លាប់តែប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងរបស់ប្រទេសចិនសម្រាប់ការចាក់បង្ការមកលើពលរដ្ឋខ្មែរក្នុងប្រទេស។ ប្រសាសន៍បើកកកាយនូវល្បិចកលពិសពុលនោះ បានធ្វើឡើង នៅរំលងអាធ្រាតឈានចូលថ្ងៃទី១២ មេសា ក្រោយមេខ្លោងឧទ្ទាមក្រៅច្បាប់ បានផ្លាស់ប្តូរយុទ្ធសាស្ត្រពីការធ្លាប់អំពាវនាវពលរដ្ឋកុំឲ្យទទួលយក វ៉ាក់សាំងចិន បែរជាជម្រុញញុះញង់ឲ្យពលរដ្ឋទៅយកវ៉ាក់សាំងចិន នោះវិញ។ សម្តេចតេជោ ហ៊ុន សែន បានហៅការអំពាវនាវរបស់មេខ្លោងក្រុមឧទ្ទាមនៅក្រៅប្រទេសនោះថា ជា ផែនការពិសពុល ខណៈកម្ពុជាមិនទាន់មាន វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់បង្កាលើពលរដ្ឋរបស់ខ្លួន។

ក្រុមប្រឆាំងនៅក្រៅប្រទេសនាពេលកន្លងមក បានបំផុសព័ត៌មានមិនពិត ដោយរារាំងប្រជាពលរដ្ឋមិនឲ្យទៅ ចាក់វ៉ាកសាំង ដោយផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការការចាក់វ៉ាក់សាំងបណ្ដាលឲ្យមនុស្សស្លាប់ និងពិការជាដើម។ ជាមួយនឹងការចេញមកលាតត្រដាងនូវភាពពិសពុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់នោះ សម្តេចតេជោ បាន អំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពនឹងនរ ដើម្បីទុកលទ្ធភាពជូនរាជរដ្ឋាភិបាលរកវ៉ាក់សាំង និងចាក់ទៅតាមផែន ការដែលរាជរដ្ឋាភិបាលបានគ្រោងទុក។

កម្ពុជាចាប់តាំងពីមានការចាក់លើកដំបូងថ្ងៃទី១០កុម្ភៈ នោះមក ការចាក់វ៉ាក់សាំងលើពលរដ្ឋទូទាំងប្រទេសបាន លើសពីមួយលាននាក់ហើយ។ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចាក់វ៉ាក់សាំងលើពលរដ្ឋទូទាំងប្រទេសឲ្យបាន យ៉ាងហោច១០លាននាក់។

https://www.youtube.com/watch?v=8pXgLpVh7T0
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner