ថាច់ សេដ្ឋា ទទួលបានការធ្វើនីតិសម្បទានយោបាយសាឡើងវិញ (Video Inside)

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងលោក ថាច់ សេដ្ឋា ត្រូវបានព្រះរាជក្រិត្យផ្តល់នីតិសម្បទាធ្វើនយោបាយសាឡើងវិញ។ លោក ថាច់ សេដ្ឋា រួមនឹងអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលនៃប្រទេសកម្ពុជាបានចេញសាលដីកា សម្រេចផ្អាកមិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីការកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រថ្ងៃទី១២មេសា បានបញ្ជាក់ថា ព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាដល់លោក ថាច់ សេដ្ឋា ដើម្បីការធ្វើនយោបាយសាឡើងវិញនោះ គឺធ្វើឡើងតាមសំណើក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន ១៥រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយសាឡើងវិញ ។

https://www.youtube.com/watch?v=yPBoSUGlkyw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner