ប្រទេសអាស៊ាន មានករណីឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៥ម៉ឺន៦ពាន់៣៧៤ ករណី និងការស្លាប់ថ្មីមានចំនួន៩៦០នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន៩១១ ករណីក្នុងនោះចំនួន៩១០ករណី ជាការឆ្លងក្នុងសហគមន៍, និង១ករណីទៀតជាការឆ្លងលើអ្នកដំណើរ មកពីក្រៅប្រទេស។

កម្ពុជាក្នុងរយ:ពេល៧២ម៉ោងចុងក្រោយនេះ មានការស្លាប់ថ្មីចំនួន៦នាក់ផងដែរ ដែលនាំឲ្យការស្លាប់សារុបបាន កើនឡើងដល់៣០នោះហើយ។ កម្ពុជា គិតត្រឹមថ្ងៃទី១២ខែមេសា ឆ្នាំ២០២១ ការឆ្លងកូវីដ១៩ មានសារុបចំនួន ៤ពាន់៥១៥ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួន២ពាន់២១២នាក់រាប់បញ្ចូលការព្យាបាលជាសះ ស្បើយ២២៨នាក់ថែមទៀតក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុងក្រោយនេះនៅអាស៊ាន រួមមានទាំង១០ប្រទេស គឺ ឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ប្រុយណេ និងប្រទេសឡាវ។ ចំណែក ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មាន៥ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលី ពីន,  ថៃ, កម្ពុជា និង ប្រទេសម៉ាឡេស៊ី។

https://www.youtube.com/watch?v=0iqD_QJyNjM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner