កូវីដ-១៩ ចាប់ផ្តើមលុកលុយផ្សារចាស់ (Video Inside)

ផ្សារចាស់បានបិទទ្វារបណ្តោះអាសន្ននៅថ្ងៃទី១២មេសានេះ ក្រោយការរកឃើញមនុស្សយ៉ាងហោច ៣នាក់ មានវិជ្ជមានកូវីដ១៩។ នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលបានធ្វើតេស្តជាបន្តបន្ទាប់លើអាជីវករនានានិងពលរដ្ឋ ដែលសង្ស័យជាប់ពាក់ព័ន្ធ។

សេចក្តីរាយការណ៍របស់អាជ្ញាធរបានបញ្ជាក់ថា អាជីវករទាំង៣ដែលបានរក ឃើញជាប់ពាក់ព័ន្ធនៅថ្ងៃទី១២មេសានេះ គឹម្នាក់ជាអ្នកលក់បន្លែ, ម្នាក់ជាអ្នកលក់ គ្រឿងទេសនិងម្នាក់ទៀតជា អតិថិជន ដែលបានចូលទៅក្នុងផ្សារចាស់នោះទិញចិញ្ចៀនមាស។

អភិបាលរាជធានីលោកឃួងស្រេង ត្រូវបាន បណ្តាញសារព័ត៌មានបានដកស្រង់ប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា អាជ្ញាធរបានសម្រេចបិទផ្សារចាស់ទាំងស្រុង ចាប់ពីពេលនេះតទៅ រហូតដល់មានការជួនដំណឹងសាជាថ្មី។ ផ្សារមួយចំនួនក្នុងរាជធានី ត្រូវ គេរកឃើញមាន អាជីវករនិងអតិថិជនបានឆ្លងកូវីដ១៩នាវេលាថ្មីៗចុងក្រោយនេះ  ក្នុងនោះរួមមានផ្សារអូរឫស្សី ដែលមានការបិទ ទ្វាររយៈពេល១៤ថ្ងៃ, ផ្សារនាគមាស, ផ្សារច្បារអំពៅ, ផ្សារដើមគរ  និងផ្សារខ្លះដទៃទៀត។

https://www.youtube.com/watch?v=oRMc2EOnKk8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner