រដ្ឋបាលសៀមរាប បិទផ្សារក្រោមបណ្តោះអាសន្ន (Video Inside)

រដ្ឋបាលខេត្តសៀមរាប បានប្រកាសការបិទបណ្តោះអាសន្ននូវផ្សារក្រោម ក្រោយការរកឃើញអ្នកមានវិជ្ជមាន កូវីដ១៩នៅទីនោះ។ យោងតាមរដ្ឋបាលខេត្ត បុរសអាយុ២១ឆ្នាំឈ្មោះ អ៊ឹង ខៃលី អាជីវករលក់គ្រឿងក្រអូបនៅ ផ្សារក្រោមនោះ។

យោងតាមរដ្ឋបាលខេត្តបុរសអាយុ២១ឆ្នាំនោះ បានឆ្លងពីមនុស្សម្នាក់ឈ្មោះ ពុធ សំអាត នៅក្នុងភោជនីយដ្ឋានម្លប់ស្វាយទាកាញ់ ស្ថិតនៅភូមិសាលាបឹងកន្សែង, សង្កាត់ថ្វាយដង្គំ នៃក្រុងសៀមរាប។ ភោជនីយដ្ឋាននោះ ក៏ត្រូវបានបិទទ្វារបណ្តោះអាសន្នផងដែរ។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវអ្នកសង្ស័យជាប់ពាក់ព័ន្ធត្រូវរួសរាន់ធ្វើចត្តាឡីស័ក និងកុំប៉ះពាល់ជាមួយអ្នកដទៃ។ ចំណែកអ្នកមានសុខភាពប្រែប្រួលត្រូវទាក់ទងមក កាន់ក្រុមការងារដើម្បីការយកសំណាកធ្វើតេស្ត។ សៀមរាបគឺខេត្តមួយក្នុងចំណោមរាជធានីនិងខេត្តទាំង២០ ដែលឆ្លងកូវីដ១៩។ យោងតាមក្រសួងសុខាភិបាល ចំនួនមនុស្សឆ្លងកូវីដ១៩ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្ត នាពេលនេះ មានចំនួន១១នាក់។

https://www.youtube.com/watch?v=ZDkBGPib51I
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner