ពិធីសែនព្រេនសូមសេចក្តីសុខ សេចក្តីចម្រើន ពីលោកតាដំបងជ័យ និងលោកយាយភ្នំទ្រព្យ ក្នុងឱកាសឡើងទៅគង់នៅអាសនៈថ្មី

អត្ថបទដោយ៖
ជា សេឌី

នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការស្តីទី និងលោកជំទាវ រួមនឹងនាយទាហាន នាយទាហានរង ចំណុះទូទាំងអង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានរៀបចំពិធីសែនព្រេន សូមសេចក្តីសុខពីលោកតាដំបងជ័យ និងលោកយាយភ្នំទ្រព្យ នៅក្នុងឱកាសឡើងទៅគង់នៅអាសនៈថ្មី ។

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការស្តីទី កងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការបួងសួងឧទ្ទិសនឹកដល់ដួងបារមីវត្ថុស័ក្ដិសិទ្ធក្នុងលោក ពិសេសបារមីលោកតាដំបងជ័យ និងលោកយាយភ្នំទ្រព្យ ឲ្យជួយតាមបីបាច់ថែរក្សា កងកម្លាំងប្រដាប់អាវុធ និងបងប្អូនគ្រួសារទ័ព ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ សូមមានសេចក្ដីសុខ ជៀសផុតពីជំងឺឆ្លងដ៏កាចសាហាវ កូវិដ-១៩។

លោកបន្តថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយគោរពអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេស​បទ​បញ្ជា និងវិធានការ ការពារជំងឺឆ្លង កូវីដ-១៩ (៣កុំ និង៣ការពារ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖កុំចាប់ដៃ កុំចូលបន្ទប់​បិទជិត កុំទៅកន្លែងជួបជុំ កុះករ និង៣ការពារ ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតគ្នា ពី១ម៉ែត្រ កន្លះឡើងទៅ៕សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner