រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់នៅស្រុកស្នួលខេត្តក្រចេះ ជាកម្មការនី មកពីរោងចក្រ”ឌីនហាន”

អត្ថបទដោយ៖
ជា សេឌី

ក្រចេះ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ចេញថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ បានរក ឃើញវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ ឈ្មោះជុំ ចន្ធី ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិវាលបីចក្រីហេង ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ គឺជាកម្មការនី មកពីរោងចក្រ(ឌីនហាន) ។

  រដ្ឋបាលខេត្តក៍បានអំពាវនាវជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើសូមទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីពិនិត្យសុខភាព និងយកសំណាក់តេស្តរកជំងឺកូវីដ-១៩ ។

 គួរបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ឈ្មោះ ជុំ ចន្ធី  ដែលបានធ្វើដំណើរវិលត្រឡប់មកពីរាជធានីភ្នំពេញ មកដល់ភូមិវាលបីចក្រីហេង ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១  ហើយត្រូវបានមន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ។ បន្ទាប់ពីទទួលបានព័ត៌មានថារោងចក្រឌីនហាន មានករណីផ្ទុះកូវីដ-១៩ មន្ត្រីជំនាញសុខាភិបាលនិងអាជ្ញាធរមូលដ្ឋានបានបញ្ជូនឈ្មោះ ជុំ ចន្ធី ទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្នួល។

  រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បុគ្គលនេះមានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក មន្ត្រីជំនាញសុខាភិបាលបានយកសំណាកទៅពិនិត្យតេស្តរកមេរោគ កូវីដ-១៩ លទ្ធផលវិភាគសំណាក់ពីមន្ទីរពេទ្យព្រះកេតុមាលា បានបង្ហាញលទ្ធផលអ្នកវិជ្ជមានជំងីកូវីដ-១៩។

   បច្ចុប្បន្នអ្នកជំងឺរូបនេះត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner