រថយន្តឃ្លុបបត់ស្ដាំដៃមិនប្រយ័ត្ន កៀរម៉ូតូមួយគ្រឿងដួល បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តឃ្លុបម៉ាក ISUZU បត់ស្ដាំដៃមិនប្រយ័ត្ន កៀរម៉ូតូមួយគ្រឿងដួល បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ម្នាក់។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគឿងម៉ាកសង់ឌ្រីមសេ១២៦ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-4841 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តឃ្លុបម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-3551 មួយគ្រឿងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងស្របទិសគ្នា ក្នុងល្បឿនលឿនគួរសម បានបត់ស្ដាំដៃចូលទៅផ្លូវបេតុងមិនប្រយ័ត្ន កៀរម៉ូតូម៉ាកសង់ឌ្រីមសេ១២៦ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-4841 ដែលជិះម្នាក់ឯងដួល បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឱ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner