កូវីដ​១​៩​៖​ ​ថៃ​បន្តឆ្លង​​ជិត១ពាន់​នាក់ក្នុង១ថ្ងៃ ​​៣​ថ្ងៃជា​ប់​ៗ​គ្នាហើយ​

មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​នៅ​ប្រទេស​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​បាន​ប្រកាស​ថា​ ​នៅ​ថ្ងៃ​អង្គា​រ៍ ​ទី​១​៣​ ​មេសា​នេះ​ ​ថៃ​បន្ត​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ជិត​១​ពាន់​នាក់​ទៀត​ ​ខណៈ​ដែល​បី​ថ្ងៃជា​ប់​ៗ​គ្នា​មកនេះ​ ​ថៃ​បាន​រក​ឃើញ​ឆ្លង​ថ្មី​ ​ជិត​៣​ពាន់​នាក់​ ​ដោយ​១​ថ្ងៃ​ ជិត​១​ពាន់​នាក់​។​

​ប្រភព​បញ្ជាក់​ដែរ​ថា​ ​ករណី​ឆ្លង​ថ្មី​ ​ចំនួន​៩​៦​៥​នាក់​ ​នា​ថ្ងៃនេះ ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​នៅ​ក្នុង​រាជធានី​ខេត្ត​ ​ចំនួន​៤​២​ ​ហើយ​តែ​៩​នាក់​ប៉ុណ្ណោះ​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ​ ​ថៃ​មាន​កូ​វី​ដ​១​៩​សរុប​ ​៣​៤​៥​៧​៥​នាក់​ ​ព្យាបាល​ឲ្យ​ជាសះស្បើយ​ចំនួន​២​៨​២​៨​៨​នាក់​ ​និង​ស្លាប់​៩​៧​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner