យុវជនវាយសី វ៉ាត់ វ៉ាន់ធន់ ចង់បង្កើតកំណត់ត្រាថ្មី ស៊ីហ្គេម នៅវៀតណាម សម្រាប់កម្ពុជា

កីឡាករវាយសីជម្រើសជាតិ វ៉ាត់ វ៉ាន់ធន់ បានបង្ហាញមហិជ្ជតា ចង់បង្កើតកំណត់ត្រាថ្មី នៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១នេះ ។ ការអះអាងនេះ ធ្វើឡើងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកយកព័ត៌មាន ទូរទស្សន៍អប្សរា កាលពីចុងសប្តាហ៍កន្លងទៅ នាកន្លែងហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ។


យុវជនដែលទើបតែប្រម៉ូតឡើងពីឈុតថ្នាល ក្នុងឆ្នាំ២០២១ វ៉ាន់ ធន់ អះអាងថា ការចូលរួមព្រឹត្តការណ៍ ស៊ីហ្គេមនេះ ជាលើកទី១ ។ តែយុវជនដែលមកពីខេត្តកំពង់ឆ្នាំងរូបនេះ ចង់កសាងប្រវត្តិសាស្រ្តថ្មីជូនសហព័ន្ធកីឡាវាយសី ខណៈស៊ីហ្គេមកន្លងទៅ របស់កីឡាករ កីឡាការិនីរៀមច្បង លទ្ធផលទទួលបាននៅមានកម្រិតនៅឡើយ ។ វ៉ាន់ធន់ បានប្តេជ្ញាថា នឹងប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ឡើងអោយដល់វគ្គ១ភាគ៤ ឬឈានទៅដណ្តើមមេដាយតែម្តង ដោយសាររូបគេធ្លាប់មានពិសោធន៍ចេញទៅប្រកួតនៅក្រៅប្រទេស ជាពិសេសទទួលបានការបណ្តុះបណ្តាលពីគ្រូបង្វឹកបរទេស ។ ប៉ុន្តែបើមិនទទួលបានត្រូវយកបទពិសោធន៍ និងចំណុចខ្វះខាត កែប្រែយុទ្ធសាស្រ្តបច្ចេកទេស ត្រៀមដណ្តើមមេដាយជូនកម្ពុជា នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាកីឡាករវាយសីម្ចាស់ប្រទេស ។


សូមបញ្ជាក់ថា កីឡាករ វ៉ាត់ វ៉ាន់ធន គឺជាយុវជនឈុតថ្នាល តាំងពីឆ្នាំ២០១៧មកម្ល៉េះ កំពុងហ្វឹកហាត់ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ បច្ចុប្បន្នមានវ័យ១៩ឆ្នាំ លេងឲ្យក្លិបកីឡាវាយសីក្រសួងមហាផ្ទៃ ។ កីឡាករវ័យក្មេថរូបនេះ ធ្លាប់ទៅចូលរួមការប្រកួតកីឡាវាយសី កម្រិតអន្តរជាតិជាច្រើនលើក និងធ្លាប់ឈ្នះមេដាយមាសជូនកម្ពុជា ពីព្រឹត្តការណ៍ប្រកួតកីឡាវាយសី ជម្រើសយុវជន នៅប្រទេសអាហ្សង់ទីនផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner