លោក នុត ពុធដារ៉ា ចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភដល់កងកម្លាំងដែលប្រចាំការនៅតាមច្រកចេញចូលខេត្តកណ្តាល ក្នុងស្រុកខ្សាច់កណ្តាល

អត្ថបទដោយ៖
ធី ដា

កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រី ប្រធានមន្ទីរ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត គណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល រួមនិងក្រុមការងារ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានចុះសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលប្រចាំការគោលដៅ ផ្អាកការឆ្លងចេញ-ចូល ភូមិសាស្ត្រខេត្តកណ្តាល ចំនួន ០៣គោលដៅ ក្នុងស្រុកខ្សាច់កណ្តាល។ ក្នុងឱកាសនោះ បានឧបត្ថម្ភដល់គោលដៅ ក្នុង ១គោលដៅ ទទួលបាន ទឹកសុទ្ធ ១០កេស ទឹកក្រូច ០២កេស ម៉ាស់ ០៥ប្រអប់ និងថវិកា ១.០០០.០០០រៀល។

លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់ ក្នុងការបំពេញការងារ អនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ១៩ ជាពិសេស សូមកងកម្លាំងទាំងអស់ អនុវត្តវិធានការ ៣ការពារ និង៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner