បង្ហាញទម្រង់លេងល្អ លោក Solskjaer ចង់បន្តកុងត្រាបន្ថែមឲ្យខ្សែប្រយុទ្ធម្នាក់នេះភ្លាម

លោក Ole Gunnar Solskjaer គ្រូបង្វឹកក្លឹបបិសាចក្រហម Man Utd ចង់បន្តកុងត្រាបន្ថែមឲ្យកីឡាករ Edinson Cavani ក្រោយបង្ហាញទម្រង់លេងល្អ ក្នុងជំនួបជ័យជម្នះ ៣-១ របស់លើក្រុម Spurs កាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈកុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ បញ្ចប់នៅចុងរដូវកាលនេះ ។

គួររំលឹកថា Edinson Cavani បានផ្ទេរពីក្លឹប PSG ដោយមិនមានតម្លៃខ្លួន កាលពីខែតុលាកន្លងទៅ និងជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេប្រចាំក្លឹប PSG ១៣៨គ្រាប់ ពីការបង្ហាញខ្លួន២០០ប្រកួត ។ នៅក្លឹប Man Utd កីឡាករ Cavani បានបង្ហាញខ្លួន២០ប្រកួត រកបាន៧គ្រាប់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner