ដបទឹកចំនួន២០០ត្រូវបានប្រគល់ជូនរដ្ឋបាលខណ្ឌដង្កោ ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ដបទឹកចំនួន២០០ត្រូវបានលោក លឹម ជិនឡេង តំណាងក្រុមហ៊ុន Cambodia Hotcomm Technology ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ យកប្រគល់ជូនរដ្ឋបាលខណ្ឌដង្កោ សម្រាប់ចែកជូនដល់បងប្អូនប្រជាការពារខណ្ឌ សង្កាត់ ដែលកំពុងបំពេញភារកិច្ចការពារនៅតាមទីតាំងចត្តាឡីស័ក មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅក្នុងមូលដ្ឋាន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។

ដបទឹកនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនប្រជាការពារ និងសណ្តាប់ធ្នាប់ខណ្ឌក្នុងអំឡុងពេលនៃយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកាត់បន្ថយការចំណាយ ជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កែប្រែទម្លាប់ ផ្នត់គំនិត និងរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍ ឱ្យកាន់តែរស់នៅស្អាត ភូមិឋានស្អាត មានសុភាពល្អ និងជីវិតរីករាយ។

ជាងនេះទៅទៀត សកម្មភាពនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្លាស្ទិក ការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក និងការងារបរិស្ថានទូទៅចូលក្នុងមូលដ្ឋានខណ្ឌ ដែលជាយន្តការដ៏មានប្រសិទ្ធភាពជួយលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋានឱ្យស្រឡាញ់ និងចូលរួមថែរក្សាការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner