មនុស្ស៣នាក់ទៀត បានស្លាប់ដោយសារកូវីដ១៩ (Video Inside)

មនុស្ស៣នាក់បានស្លាប់បន្ថែមទៀត ដោយសារវីរុសកូវីដ១៩ ដែលនាំឲ្យការស្លាប់សរុប បានកើនឡើងដល់ចំនួន ៣៣នាក់ហើយ។ យោងតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ករណីជនជាតិខ្មែរចំនួន ៣នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងនោះមានស្រ្តីអាយុ៧៩ម្នាក់, ស្រ្តីជនជាតិខ្មែរអាយុ៥៩ឆ្នាំម្នាក់ និងបុរស ជនជាតិខ្មែរអាយុ៥៧ឆ្នាំម្នាក់។ អ្នកស្លាប់ទាំងបីនាក់ រួមមាននៅមន្ទីរពេទ្យហ្លួងម៉ែម្នាក់ និង២នាក់ទៀត បានបាត់ បង់ជីវិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ យោងតាមក្រុមគ្រូពេទ្យ អ្នកជំងឺទាំង៣ ត្រូវបានក្រុមគ្រូពេទ្យប្រើ ប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងវិធីសង្គ្រោះផ្សេង ទៀតតាមលក្ខណៈបច្ចេកទេសហើយ ប៉ុន្តែនៅតែមិនអាចជួយ សង្គ្រោះជីវិតបាន។

https://www.youtube.com/watch?v=ugIlVpExO1w
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner